ពិធីជប់លៀងអាហារពេលល្ងាចពហុវប្បធម៌ជាឱឡារិករបស់ប្រមុខរដ្ឋ ឆ្នាំ 2025
ពិធីជប់លៀងអាហារពេលល្ងាចពហុវប្បធម៌ជាឱឡារិករបស់ប្រមុខរដ្ឋ សម្ដែងសេចក្ដីអបអរអំពីការរួមចំណែកដ៏រស់រវើកនៃសហគមន៍ពហុវប្បធម៌ និងពហុជំនឿរបស់រដ្ឋវិចថូរៀ។
យើងមានមោទនភាពក្នុងការបើកពិធីពិធីជប់លៀងឆ្នាំនេះដល់សាធារណជនកាន់តែទូលំទូលាយ ដោយផ្តល់ឱកាសដល់ប្រជាពលរដ្ឋវិចថូរៀកាន់តែច្រើន ក្នុងការអបអរសាទរភាពចម្រុះនៃវប្បធម៌ដ៏សម្បូរបែបរបស់រដ្ឋយើង។
ប្រធានបទនៅឆ្នាំនេះ ភាពសុខដុមរមនាក្នុងភាពចម្រុះ ទទួលស្គាល់ភាពខ្លាំង និងការរួបរួមដែលយើងកសាងដោយទទួលយកភាពខុសៗគ្នារបស់យើង។ សូមចូលរួមជាមួយពួកយើងក្នុងរាត្រីនៃការសម្តែងផ្ទាល់ មោទនភាពវប្បធម៌ និងការតភ្ជាប់ប្រកបដោយការចែករំលែក។
ប្រមុខរដ្ឋ Jacinta Allan, រដ្ឋមន្ត្រី Ingrid Stitt ទទួលបន្ទុកកិច្ចការពហុវប្បធម៍ និងលោកស្រី Vivienne Nguyen ប្រធាន VMC ទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវនានាដោយផ្ទាល់ក្នុងការចូលរួមក្នុងរាត្រីដែលមិនអាចបំភ្លេចបាននៃការភ្ជាប់គ្នា ការអបអរសាទរ និងមោទនភាពរួមគ្នានៅក្នុងសហគមន៍ពហុវប្បធម៌របស់យើង។
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី 30 ខែសីហា ឆ្នាំ 2025
ម៉ោង៖ 6:00យប់ - 11:00យប់
ទីកន្លែង៖ មជ្ឈមណ្ឌលសន្និបាត និងពិពណ៍ទីក្រុងមែលប៊ន (Melbourne Convention and Exhibition Centre)
អាសយដ្ឋាន៖ 1 Convention Centre Place, South Wharf VIC 3006
របៀបនៃការស្លៀកពាក់៖ សម្លៀកបំពាក់ផ្លូវការ ឬសម្លៀកបំពាក់ប្រពៃណី
ភ្ញៀវនឹងរីករាយជាមួយនឹងការអង្គុយបរិភោគអាហារបីមុខ ជាមួយភេសជ្ជៈ ការសម្តែងវប្បធម៌ សុន្ទរកថាបំផុសគំនិត និងឱកាសភ្ជាប់ទាក់ទងគ្នា និងឆ្លុះបញ្ចាំងពីឥទ្ធិពលនៃភាពចម្រុះក្នុងការកសាងអនាគតរួមរបស់យើង។
សម្រាប់ព័ត៌មានបន្ថែម ឬជំនួយ សូមពិនិត្យមើលបញ្ជីសំណួរដែលគេសួរញឹកញាប់ ការលក់សំបុត្រប្រការ និងលក្ខខណ្ឌ ឬអ្នកទំនាក់ទំនង vmcrsvp@fruitbowl.com.au។
សូមចុះឈ្មោះសម្រាប់ការទទួលបានព្រឹត្តិបត្រព័ត៌មានរបស់យើង(opens in a new window) ដើម្បីទទួលបានព័ត៌មានថ្មីៗនាពេលអនាគតដោយផ្ទាល់ចូលទៅកាន់ប្រអប់សំបុត្រអ៊ីមែលរបស់អ្នក។
យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកចូលរួមក្នុងព្រឹត្តិការណ៍ពហុវប្បធម៌ដ៏សំខាន់បំផុតមួយរបស់រដ្ឋវិចថូរៀប្រចាំឆ្នាំនេះ។
Updated