ការទទួលស្គាល់ស្នាដៃឆ្នើមនៅក្នុងពហុវប្បធម៌រដ្ឋវិចថូរៀ
ពានរង្វាន់ពហុវប្បធម៌រដ្ឋវិចថូរៀសម្រាប់អ្នកមានស្នាដៃឆ្នើមក្នុងឆ្នាំ 2025 (MAEs) ផ្តល់កិត្តិយសដល់បុគ្គល និងអង្គការដ៏ឆ្នើមនានាដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពហុវប្បធម៌ក្នុងរដ្ឋវិចថូរៀ។
ឥឡូវនេះនៅក្នុងឆ្នាំទី 24 របស់ខ្លួន គណៈកម្មការពហុវប្បធម៌រដ្ឋវិចថូរៀ (VMC) សម្របសម្រួល MAEs យ៉ាងមោទនៈ ដើម្បីអបអរសាទរអ្អ្នកទាំងឡាយដែលគាំទ្រយ៉ាងពេញទំហឹងដល់ការយល់ដឹងអំពីវប្បធម៌បញ្ចូលគ្នា និងគាំទ្រពលរដ្ឋវិចថូរៀ ដែលមានប្រវត្តិ ជាជនចំណាកស្រុក ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន ឱ្យទទួលបានជោគជ័យ និងចូលរួមយ៉ាងពេញលេញក្នុងគ្រប់វិស័យនៃជីវិត។
ឆ្នាំនេះ មានប្រភេទពានរង្វាន់ចំនួន 14 ត្រូវបានបើកទទួលសម្រាប់ការតែងតាំង ដោយឆ្លុះបញ្ចាំងពីវិធីចម្រុះនានាដែលសហគមន៍របស់យើងត្រូវបានពង្រឹងដោយការរួមចំណែកខាងពហុវប្បធម៌។
ពិធីអបអរ ក្នុងឆ្នាំ 2025 ក៏នឹងបង្ហាញលក្ខណៈពិសេសនៃបញ្ជីកិត្តិយសពហុវប្បធម៌រដ្ឋវិចថូរៀផងដែរ ដោយទទួលស្គាល់អ្នកគាំទ្រភាពចម្រុះក្នុងមូលដ្ឋាន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសហគមន៍របស់យើងឱ្យមានសុវត្ថិភាព ទាក់ទងគ្នា និងរឹងមាំ។
ការតែងតាំងឥឡូវនេះបើកទទួលហើយ និងបិទនៅម៉ោង 11:59 យប់ ថ្ងៃទី 27 ខែសីហា ឆ្នាំ 2025។
បញ្ជីកិត្តិយសពហុវប្បធម៌រដ្ឋវិចថូរៀ
ឥឡូវនេះនៅក្នុងឆ្នាំទី 4 របស់ខ្លួន បញ្ជីកិត្តិយសពហុវប្បធម៌រដ្ឋវិចថូរៀ ទទួលស្គាល់បុគ្គលនានាដែលបានរួមចំណែកយ៉ាងពិសេស និងយូរអង្វែងចំពោះពហុវប្បធម៌ក្នុងរដ្ឋវិចថូរៀ។
បញ្ជីកិត្តិយសពហុវប្បធម៌រដ្ឋវិចថូរៀ ផ្តោតលើអ្នកគាំទ្រភាពចម្រុះក្នុងមូលដ្ឋាន ដោយទទួលស្គាល់តួនាទីសំខាន់ដែលបុគ្គលទាំងនេះដើរតួ ដើម្បីរក្សាសហគមន៍ពហុវប្បធម៌របស់យើងឱ្យមានសុវត្ថិភាព និងទាក់ទងគ្នា។
ដំណាក់កាលសំខាន់ៗ និងកាលបរិច្ឆេទ
ដំណាក់កាលសំខាន់ៗ | កាលបរិច្ឆេទ |
---|---|
បើកទទួលការតែងតាំង | ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2025 |
បិទទទួលការតែងតាំង | ថ្ងៃទី 27 ខែសីហា ឆ្នាំ 2025 |
អំឡុងពេលវិនិច្ឆ័យ | ខែកញ្ញា - ខែតុលា 2025 |
អ្នកឈ្នះត្រូវបានប្រកាស | ខែតុលា ឆ្នាំ 2025 |
ពិធីប្រគល់ជូនពានរង្វាន់ | ចុងឆ្នាំ 2025 |
ប្រភេទ
ការតែងតាំងពានរង្វាន់ពហុវប្បធម៌រដ្ឋវិចថូរៀសម្រាប់អ្នកមានស្នាដៃឆ្នើមក្នុងឆ្នាំ 2024
ការផ្សព្វផ្សាយសារទៅកាន់មនុស្សជាច្រើន
ធនធានជាច្រើនអាចទាញយកបាន និងប្រើប្រាស់ដើម្បីផ្សព្វផ្សាយ MAEs នៅទូទាំងបណ្តាញរបស់អ្នក។ ជួយធ្វើឱ្យប្រាកដថាមនុស្ស និងអង្គការនានាដែលបានជំរុញការយល់ដឹងវប្បធម៌បញ្ចូលគ្នា និងគាំទ្រអ្នកដែលមានប្រវត្តិជាជនចំណាកស្រុក ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវបានទទួលស្គាល់ចំពោះការរួមចំណែករបស់ពួកគេ។
ប្រសិនបើអ្នកមានសំណើជាក់លាក់ណាមួយទាក់ទងនឹងឯកសារនានា សូមទាក់ទង awards@vmc.vic.gov.au
Updated