Victoria government logo
multiculturalcommission.vic.gov.au

ការឆ្លុះបញ្ចាំងនូវប្បធម៌ (Capturing Culture) -- សំណួរដែលលើកឡើងជាញឹកញាប់

តើ នរណា ខ្លះ អាច ចូលរួម នៅ ក្នុង ការ ប្រកួត នេះ បាន?

ដើម្បីមានសិទ្ធិចូលរួម បាន ការ ដាក់ ពាក្យ ប្រកួត ប្រជែង ទាំង អស់ ត្រូវ តែ គោរព ទៅ តាម លក្ខខណ្ឌ ដូច ខាង ក្រោម នេះ ៖

  1. កិច្ចការដាក់ ប្រកួត ត្រូវ តែ រៀបចំ ឡើងឱ្យបាន មុន កាល បរិច្ឆេទបិទ ការ ប្រកួត
  2. អ្នកដាក់ ពាក្យ ចូលរួម ត្រូវ តែ មាន អាយុ លើស ពីដប់ប្រាំ បីឆ្នាំ (18) គិត ត្រឹម ថ្ងៃ បិទ ការ ប្រកួត។
  3. អ្នក ចូលរូម ត្រូវ តែ មាន មូលដ្ឋាន នៅ រដ្ឋ វិកថូរៀ និង មាន ទំនាក់ ទំនងជាមួយ សហគមន៍ ពហុវប្បធម៌ -នេះ មាន ន័យថា អ្នក ដាក់ ពាក្យ ចូលរួម ឬ យ៉ាង ហោច ណាស់ ក៏មានឪពុក ឬ ម្តាយបាន មាន ដើម កំណើត ក្រៅប្រទេស អូស្ត្រាលី។
  4. កិច្ចការ ដាក់ ប្រកួត ត្រូវ តែមានផ្ទៃរឿង ទាក់ ទង ទៅនឹង ប្រធាន បទណាមួយ ក្នុង ចំណោម ចង្កោម ប្រធាន បទ ដែលមានការយល់ព្រម ។
  5. កិច្ចការដាក់ប្រកួត មិន ត្រូវ រួម បញ្ចូល នូវ ខ្លឹមសារ ឬ រូប ភាពចម្រូងចម្រាស ឬ មិន សម ស្រប ណា មួយនោះទេ។
  6. ការ កែ ច្នៃ កិច្ចការដាក់ប្រកួត ដោយ ប្រើ បច្ចេកវិទ្យា ឬ វិធីសាស្ត្រ បែប សិល្បៈ ផ្សេង ទៀត អាចធ្វើទៅបាន។
  7. ត្រូវមានការគោរពតាមលក្ខខណ្ឌទាំងឡាយឱ្យបានត្រឹមត្រូវ (សូម មើល លក្ខខណ្ឌ ដែលត្រូវ អនុវត្ត ផ្សេងៗទៀតExternal Link )

តើ ការប្រកួត ប្រជែង នេះ បិទ នៅ ពេល ណា?

ការ ចូលរួម ប្រកួត នេះ មិន បង់ ប្រាក់ ទេ ហើយ នឹង បិទ នៅ ត្រឹម ម៉ោង 11.59 យប់ ថ្ងៃ អាទិត្យ ទី 17 មេសា ឆ្នាំ2022។ គេ នឹង ទាក់ ទង អ្នក ដាក់ ពាក្យ ប្រកួត នៅ ខែ ឧសភា ឆ្នាំ2022 ដើម្បីជម្រាប ពី លទ្ធផល ។

តើ ការ ប្រកួត នេះ មាន ចង្កោម ប្រធាន បទ អ្វី ខ្លះ?

ថ្ងៃ ពិសេស និង ការ ប្រារព្ធ កម្មវិធី វប្បធម៌

រូបថត បង្ហាញ ពី ថ្ងៃ ពិសេសណាមួយ ដែល សហគមន៍ ពហុវប្បធម៌ ប្រារព្ធ ធ្វើ នៅ រដ្ឋ វិកថូរៀនេះ។

រូប មុខ

រូប ថត បង្ហាញ ពីមុខ មាត់នៃ សហគមន៍ ពហុវប្បធម៌ និង ព្រឹត្តិការណ៍ សំខាន់ៗ ដែល បាន ចងក្រង ឡើងនៅពេល ថត រូបទាំង នោះ

ជីវិត ប្រចាំ ថ្ងៃ

នឹងមានការផ្ដល់រង្វាន់ ដល់ ចង្កោម ប្រធានបទ ដែលបង្ហាញ នូវបទពិសោធន៍ ផ្សេងៗ ក្នុង ជីវិត ប្រចាំ ថ្ងៃ របស់ យើង ដែល ធ្វើ ឲ្យ យើង មាន ផាសុកភាព និងជួយយើង ក្នុង អំឡុង ពេល មាន រោគ រាត ត្បាត កូវិដ-19 ។

ការ យក ឈ្នះ ពេល គ្រា លំបាក

ភាពរឹងប៉ឹង នៃសហគមន៍ ពហុវប្បធម៌ របស់ យើង ក្នុង ការយកឈ្នះ គ្រាលំបាក នឹង ត្រូវ ទទួល រង្វាន់ ក្នុង ចង្កោម ប្រធានបទ នេះ។

តើ មាន រង្វាន់ អ្វី ខ្លះ?

រង្វាន់ និង ឱកាស ផ្សេងៗ នឹង ត្រូវ ប្រគល់ ជូន ដោយ គិតសរុបជាទឹកប្រាក់ទាំងអស់ ចំនួន 9000 ដុល្លារ ដោយក្នុង ចំណោម រង្វាន់ ទាំង 12 នោះ រួម មាន ៖

  • រង្វាន់ ជា ទឹក ប្រាក់
  • សម្ភារៈ ថត រូប
  • ឱកាស រៀន សូត្រ ជាមួយ អ្នក ថត រូប ល្បី ឈ្មោះ
  • ឈ្នះ រង្វាន់ជា រូបភាព ឬ វត្ថុ ផ្សេងៗ និង/ឬ
  • ការ ដាក់ តាំង កិច្ច ការ ជា ផ្ទាំង រូប ភាព ធំៗ នៅ តាម ទីសាធារណៈណា មួយ ។

តើ នរណា ជា អ្នក ជ្រើស រើស ជ័យលាភី ?

ក្រុម មេប្រយោគ ដែល រួម មាន អ្នក ជំនាញ ខាង ថត រូប និង សិល្បៈទស្សនីយភាព និង មេដឹកនាំ សហគមន៍ មក ពី សហគមន៍ ពហុវប្បធម៌ រដ្ឋ វិកថូរៀ។

តើ រូបភាព របស់ ខ្ញុំ នឹង ត្រូវ ប្រើប្រាស់ ដូចម្តេច? តើ ខ្ញុំ នៅ តែ ជា ម្ចាស់ កម្មសិទ្ធិ បញ្ញា លើ កិច្ច ការ របស់ ខ្ញុំ ឬទេ?

ប្រសិន បើ កិច្ច ការ នោះ ត្រូវ ទទួល រង្វាន់ លេខ មួយ ឬ លេខ ពីរ Victorian Multicultural Commission (VMC) នឹង ស្នើ ដល់ ម្ចាស់ រូបភាព ថាតើ គេ ចង់ ធ្វើ កិច្ច ព្រមព្រៀងអ្វី មួយ ដើម្បី អនុញ្ញាត ឲ្យ មាន ការ ប្រើប្រាស់ រូបភាព របស់ គេនៅ ពេល អនាគតក្នុង នាម ជាសហ កម្មសិទ្ធិ អាជ្ញាប័ណ្ណ ឬ ទេ ។

បេក្ខជន នឹង អាច លុប ចោល នូ វ សហកម្មសិទ្ធិ អាជ្ញាប័ណ្ណ នៅពេល ណា ក៏បាន។ បេក្ខជន នៅ តែ ជាម្ចាស់ កម្មសិទ្ធិ បញ្ញា ពេញ ទី នៃ កិច្ច ការ របស់ ខ្លួន។

គណៈ កម្មការ ពហុវប្បធម៌ រដ្ឋ វិកថូរៀ (VMC)នឹង ព្យាយាម ឲ្យ អស់ លទ្ធភាព ដើម្បី ធានាឱ្យបានថា នឹងមាន ការទទួលស្គាល់ ម្ចាស់ កម្មសិទ្ធិ កិច្ច ការ នៅ ពេល គេ ប្រើប្រាស់រូបភាពណាមួយ ហើយ នឹង មិន ធ្វើ ការ ផ្លាស់ ប្តូរ ឬ កែ ច្នៃ ដោយ គ្មាន ការ យល់ ព្រម ជាមុន ពី បេក្ខជន នោះ ទេ។

សូម មើលលក្ខខណ្ឌ ផ្សេងៗ ដែល នឹង ត្រូវ អនុវត្តExternal Link ក្នុង ការ ប្រកួត ប្រជែង ដើម្បីឱ្យ បាន ជ្រាប កាន់ តែ ច្បាស់។

តើ ខ្ញុំ អាច ចូលរួម បាន ដូចម្តេច?

គ្រប់ ការ ដាក់ កិច្ច ការ ប្រកួត ទាំង អស់ ត្រូវ ធ្វើ ជា ភាសា អង់គ្លេស តាមរយៈ FilmFreeway ដោយ រួម បញ្ចូល នូវ ៖

  1. រូប ភាពក្នុង ទម្រង់ ជា jpeg/png
  2. ចំណង ជើង ឆ្នាំ ថត និង ចង្កោម ប្រធាន បទ ដែល ដាក់ ប្រកួត
  3. ប្រវត្តិ រូបសង្ខេបរបស់ វិចិត្រករ (100ពាក្យ)
  4. សេចក្តី ថ្លែង ពី កិច្ច ការសិល្បៈ ដោយ ពន្យល់ ពីរឿង រ៉ាវ ផ្សេងៗ ដែលបង្ហាញដោយ រូប ភាព នោះ (200 ពាក្យ)

តើ ខ្ញុំ អាច ទាក់ ទង នរណា ប្រសិនបើ មាន សំណួរ ផ្សេងៗ?

ប្រសិន បើ មាន សំណួរ ទាក់ ទង នឹង ការ ប្រកួត ប្រជែង ឬ ស្នើ សុំ ជំនួយ ពី អ្នក បក ប្រែ សូម ផ្ញើ អ៊ីម៉េល ទៅកាន់ vmcphotography@think-hq.com.au

Reviewed 17 March 2022

Was this page helpful?